ក្រុមបាល់ទាត់ FC Machida Zelvia សមាជិកលីគកំពូលជប៉ុន ក្រោមការដឹកនាំរបស់លោក Go Kuroda រកបានជ័យជម្នះលើកដំបូងប្រចាំប្រវត្តិសាស្រ្តក្នុងពានរង្វាន់ AFC Champions League Elite លើក្រុម Shanghai Port FC លទ្ធផល ២-០ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។

ចំពោះលោក Go Kuroda ជនជាតិជប៉ុន វ័យ៥៥ គឺជាអតីតគ្រូបង្វឹកក្រុមបាល់ទាត់នៅវិទ្យាល័យ Aomori Yamada High School រយ:ពេល ២៨ឆ្នាំ ចន្លោះពីឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ ២០២២។

នៅឆ្នាំ ២០២៣ លោក Go Kuroda ទទួលបានឱកាសដឹកនាំក្រុមបាល់ទាត់ FC Machida Zelvia នៅលីគលំដាប់ទី២ជប៉ុន ហើយឈ្នះជើងលីគកំពូលជប៉ុន ឆ្នាំ២០២៣ ឡើងទៅលីគកំពូលជប៉ុន J1 League។
នៅឆ្នាំ២០២៤ ជួយឲ្យក្រុម FC Machida Zelvia ទទួលបានចំណាត់ថ្នាក់លេខ៣ បានកៅអីទៅលេងពានAFC Champions League Elite ជាលើកដំបូង៕
