ក្រុមបាល់ទាត់វិសាខា កំពុងឈរកំពូលតារាង នៃការប្រកួតលីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ ក្រោយឆ្លងកាត់ ៣ប្រកួត ឈ្នះទាំង៣ប្រកួតរួមមក។

២ប្រកួតរបស់វិសាខា ឈ្នះកណ្ដាល យូណាយធីត ៤-០ ស្មើជាមួយ អាយអេសអាយ ១-១ និងឈ្នះឡាយអ៊ិនឃីង ៣-២ ក្នុងនោះផងដែរ ក៏នៅមានក្រុម២ទៀត ដែលមានទាន់ចាញ់ដែរ គឺអាយអេសអាយ ដង្កោសែនជ័យ និងអឹមងូអាយ កំពង់ដេវ៉ា។
តារាងចំណាត់ថ្នាក់ ក្រោយឆ្លងកាត់ ៣ប្រកួតរួមមក៖

លីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ រដូវកាលដំបូង បង្កើតឡើងដើម្បីជំរុញកសាងធនធានកីឡាករបាល់ទាត់កម្ពុជា ក៏ដូចជាដើម្បីផ្ដល់ឱកាសដល់កីឡាករ ដែលពុំសូវមានវត្តមានក្នុងការប្រកួតលីគកម្ពុជា យុវជនក្មេងៗ បានចូលរួម និងបង្ហាញសមត្ថភាពរបស់ខ្លួន។
ការប្រកួតត្រូវបានចាប់ផ្ដើមប្រកួតសម្រាប់សប្តាហទី១ នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
គួរបញ្ជាក់ថា ការប្រកួតខេមបូឌានលីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ មាន ៦ក្រុមចូលរួមប្រកួតប្រជែង ដូចជា ក្លិបាបាល់ទាត់កណ្ដាលយូណាធីត ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្លិបបាល់ទាត់វិសាខា ក្លិបបាល់ទាត់ឡាយអិនឃីង ក្លិបបាល់ទាត់អឹមអូអាយ កំពង់ដេវ៉ា និងក្លិបបាល់ទាត់ អាយអេសអាយរដង្កោសែនជ័យ៕
