ពានរង្វាន់ជើងឯកសិស្សវិទ្យាល័យ លើកទី៥ ឆ្នាំ២០២៥ ត្រៀមចាប់ផ្តើមហើយ ដោយនៅថ្ងៃពុធ ទី២២ ខែតុលា និងថ្ងៃប្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ នឹងមានការប្រកួតចំនួន៤គូធ្វើឡើងនៅពីរទីលានផ្សេងគ្នា សម្រាប់ជំនួបបើកឆាក នៃសប្តាហ៍ទី១។

កម្មវិធីប្រកួតសប្តាហ៍ទី១

សូមជម្រាបថា ពានរង្វាន់ជើងឯកវិទ្យាល័យ ឆ្នាំ២០២៥ មាន១៦ក្រុមចូលរួ​មប្រកួត បែកចែកជា២ពូល ក្នុងមួយ​ពូល​មានចំនួន៨ក្រុម ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុចំនួន១ជុំ ខណៈក្រុមឈរនៅចំណាត់ថ្នាក់លេខ១ដល់លេង៤ នឹងមានកៅអី​ទៅ​វគ្គ ៨ក្រុមចុងក្រោយ ប្រកួតគ្នា២ជើង (Home Away) រកក្រុមទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ខណៈប្រកួតសន្សំពិន្ទុទាំងអស់គឺធ្វើឡើងនៅវិទ្យាល័យ ជ្រោយចង្វារ និងវិទ្យាល័យច្បារអំពៅ​។

សមាភាពក្រុមចូលរួមពានរង្វាន់ជើងឯកសិស្សវិទ្យាល័យ លើកទី៥ ឆ្នាំ២០២៥

  • ពូល A ៖ វិទ្យាល័យ ជ័យវរ័្មនទី៧, វិទ្យាល័យ ហ៊ុនសែន កោះដាច់, វិទ្យាល័យ ហ៊ុនសែន សេរីភាព, វិទ្យាល័យ ឬស្សីកែវ, សាលារៀនអារីហ្ស៊ុន, សាលាអន្តជាតិអាមេរិកកាំងប៊្រីដ, វិទ្យាល័យ ព្រែកលៀប និងវិទ្យាល័យ ពងទឹក។
  • ពូល B ៖ វិទ្យាល័យ ព្រះសីសុវត្ថិ, វិទ្យាល័យ ហ៊ុនសែន ប៉ុនរ៉ានី ច្បារអំពៅ, វិទ្យាល័យ ជាស៊ីម សាមគ្គី, វិទ្យាល័យ ចំណោះដឹងទូទៅ និងបច្ចេកទេស ហ៊ុនសែន ជម្ពូវ័ន, វិទ្យាល័យ សម្តេច ហ៊ុនសែន ភ្នំពេញថ្មី, សាលាអន្តរជាតិ អាយ អេស អាយ, វិទ្យាល័យ ឥន្ទ្រទេវី និងវិទ្យាល័យ បាក់ទូក។

សូមរំឭកថា ម្ចាស់ជើងឯកលើកទី៣ ឆ្នាំ២០២៣ គឺបានលើក្រុមវិទ្យាល័យឥន្រ្ទទេវី ក្រោយយកឈ្នះ លើ​វិទ្យាល័យ​ប្ញស្សីកែវ នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ២-០។ រីឯម្ចាស់ជើងឯកឆ្នាំចាស់ លើកទី៤ ឆ្នាំ២០២៤ គឺបានលើក្រុមបាល់​ទាត់វិទ្យាល័យឫស្សីកែវ ដោយកាលនោះបាន​យកឈ្នះ​លើក្រុមការពារតំណែងជើងឯកឆ្នាំ២០២៣ វិទ្យាល័យ​​ឥន្រ្ទទេវី នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០២៤ កន្លងទៅ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

Share.