ការប្រកួតជុំទី៣ វគ្គ League Phase ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2025-26 ស្រពេលមានក្រុមចំនួន ៧ មិនទាន់បរាជ័យសោះ។

ក្រុមទាំង៧ ដែលមិនទាន់បរាជ័យសោះ រួមមាន៖ PSG ៩ពិន្ទុ Bayern Munchen ៩ពិន្ទុ Inter ៩ពិន្ទុ Real Madrid ៩ពិន្ទុ B. Dortmund ៧ពិន្ទុ និង Man City ៧ពិន្ទុ។
តរាងចំណាត់ថ្នាក់ ចប់ជុំទី៣៖

ការប្រកួតជុំទី៤ នឹងលេងនៅថ្ងៃទី០៥-០៦ ខែវិច្ឆិកាខាងមុខនេះ គ្រាដែលក្រុមការតំណែងជើងឯក PSG នឹងបើកទ្វាផ្ទះទទួលក្រុមលេខ២ Bayern Munich ខណៈ Liverpool ប៉ះ Real Madrid ដែលត្រូវបានចាតទុកជាជំនួបជក់ចិត្តខ្លាំងសម្រាប់អ្នកគាំទ្រ។
រូបមន្តថ្មីរបស់ UCL៖
- លេខ១ ដល់លេខ៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ
- លេខ៩ ដល់លេខ២៤ ត្រូវប្រកួតជម្រុះយក៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ
- លេខ២៥ ដល់លេខ៣៦ ធ្លាក់ចេញពីកម្មវិធី។
ពានរង្វាន់ UEFA Champions League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំងលើកនេះ ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឆ្នាំចាស់គឺ PSG ឈ្នះលើកដំបូងប្រចាំប្រវត្តិសាស្រ្ត៕

