ឆ្លងកាត់ ៩ ប្រកួត នៃពានរង្វាន់លីគនារីកម្ពុជា រដូវកាលឆ្នាំ២០២៥ គឺមានរឿងសំខនា់ ២ ដែលចាប់អារម្មណ៍ ក្នុងនោះមាន ក្រុមនារីភ្នំពេញក្រោន ជាក្រុមមិនទាន់ចាញ់សោះ និងមិនរបូតគ្រាប់បាល់សូម្បី ១គ្រាប់។

ផ្ទុយពីក្រុមនារីភ្នំពេញក្រោន គឺក្រុមនារី សមាគមបាល់ទាត់ខេត្តណ្ដាល បានបន្តចាញ់ ៩ប្រកួតជាប់គ្នា និងមិនទាន់រកបានគ្រាប់បាល់ទាល់តែសោះ ខណ:របូតវិញ ១២២គ្រាប់ បន្ទាប់ពីចាញ់ ភ្នំពេញក្រោន នៅប្រកួតចុងក្រោយ។
ក្រុមមិនទាន់ចាញ់សោះ មានក្រុមនារីភ្នំពេញក្រោន កំពុងឈរកំពូលតារាង ឈ្នះ៩ប្រកួតជាប់គ្នា មាន២៧ពិន្ទុពេញ ដោយមិនរបូតគ្រាប់បាល់សោះ ស៊ុតបាន ៨៣គ្រាប់។
ប្រកួតទី១ ឈ្នះស្វាយរៀង ៣-០ ប្រកួតទី២ ឈ្នះខេត្តកណ្ដាល ២៧-០ ប្រកួតទី៣ ឈ្នះមីស្ទើលេង ៣-០ ប្រកួតទី៤ ឈ្នះសៀមរាប ៤-០ ប្រកួតទី៥ ឈ្នះវិសាខា ៥-០ ប្រកួតទី៦ ឈ្នះណាហ្គាវើលដ៍ ៤-០ ប្រកួតទី៧ ឈ្នះបឹងកេត ៤-០ ប្រកួតទី៨ ឈ្នះស្វាយរៀង ៩-០ បន្ទាប់ពីយកឈ្នះក្រុមនារី ខេត្តកណ្ដាល ២៤-០ ។

ងាកក្រុមនារី សមាគមបាល់ទាត់ខេត្តណ្ដាល ឆ្លងកាត់ ៩ប្រកួតរួចមក មិនទាន់ឈ្នះសោះ ដោយប្រកួតទី១ ចាញ់ មីស្ទើលេង ៥-០ ប្រកួតទី២ ចាញ់ភ្នំពេញក្រោយ ២៧-០ ប្រកួតទី៣ ចាញ់ណាហ្គាវើលដ៍ ៨-០ ប្រកួតទី៤ ចាញ់បឹងកេត ៨-០ ប្រកួតទី៥ ចាញ់សៀមរាប ១២-០ ប្រកួតទី៦ ចាញ់ ព្រះខ័នរាជស្វាយរៀង ១២-០ ប្រកួតទី៧ ចាញ់វិសាខា ១៦-០ ប្រកួតទី៨ ចាញ់មីស្ទើលេង ១០-០ ប្រកួតទី៩ ចាញ់ភ្នំពេញក្រោន ២៤-០។
គួរបញ្ជាក់ថា ពានរង្វាន់លីគនារីកម្ពុជា ឆ្នាំ២០២៥ បានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី៣១ ខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០២៥ ខណៈការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមកីឡដ្ឋានទាំង ៨របស់ក្រុមដែលជាមាជិក៕


