បាត់ដំបង÷ អគ្គិភ័យបង្កឆាបឆេះខ្លាំងលេបត្របាក់ផ្សារទំនើបហេងឆៃលី ជាផ្សារធំជាងគេ ហើយរាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរគ្នាខូចខាតទាំងស្រុងជាច្រើនខ្នង និងរលំបាក់អាគារទាំងស្រុងតែម្តង កណ្តាលក្រុងបាត់ដំបង។

អគ្គិភ័យឆាបឆេះយ៉ាងលឿនបានកើតនៅជិតម៉ោង ១១:០០នាទីយប់ ថ្ងៃទី ២៣ ឈានចូលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ ត្រង់ចំណុចក្បែរវិទ្យាល័យព្រះមុនីវង្ស ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ផ្សារទំនើបដែលធំ និងមានប្រជាប្រិយភាពដែលឆាបឆេះរងការបំផ្លាញទាំងស្រុងបាក់រលំរាបដល់ដី សរុបចំនួន ៣ល្វែង និងកម្ពស់ ៣ជាន់។ ភ្លាមៗសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា÷ ហេតុការណ៍ឆេះផ្សារទំនើប និងបាក់រំលំអាគាខាងលើបានបណ្តាលឱ្យពលរដ្ឋម្នាក់រងរបួសផងដែរត្រូវបញ្ជូនទៅសង្គ្រោះ។ អគ្គិភ័យដដែលនេះក៏បានឆាបឆេះរាលដាលចូលដល់ផ្ទះប្រជាពលរដ្ឋមួយចំនួនទៀតដែលនៅឋិតនៅជាប់គ្នា។

គ្រោះថ្នាក់បង្កឡើងដោយភ្លើងឆាបឆេះកណ្តាលក្រុងបាត់ដំបងនេះពុំទាន់ដឹងពីមូលហេតុជាក់លាក់នៅឡើយទេ ហើយទំហំនៃការខូចខាតក៏នៅមិនទាន់បានប៉ាន់ប្រមាណនៅឡើយ ប៉ុន្តែអាចដល់ខ្ទង់លានដុល្លាអាមេរិក។

តាមផេកផ្លូវការរបស់អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងបានបញ្ជាក់ថា÷ កម្លាំងជួយអន្តាគមន៍ពន្លត់អគ្គិភ័យរាប់រយនាក់ប្រលប្រាស់រងយន្តពន្លត់ភ្លើងអស់ចំនួន ៩៨រថយន្ត មកទល់ម៉ោងជិត ៧:០០នាទីព្រឹកនេះនៅមិនគ្រប់គ្រងរន្លត់ភ្លើងអស់ទាំងស្រុងនៅឡើយ៕

អត្ថបទ: ដំបងក្រញូង

Share.