កំពង់ធំ៖ នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងនគរបាលគ្រឿងញៀនខេត្តកំពង់ធំ បានចុះបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅចំណុចភូមិបែកចាន ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ស្រាប់តែជនល្មើសដឹងខ្លួន ទាញអាវុធបាញ់ប្រហារទៅលើកម្លាំងសម្ថកិច្ចបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។


ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលដែលសមត្ថកិច្ចបានចុះប្រតិបត្តិការ បង្ក្រាបមុខសញ្ញាដល់ទីតាំងផ្ទះ ជនសង្ស័យស្រាប់ តែជនសង្ស័យបានទាញកាំភ្លើងAK បាញ់រះមកលើសមត្ថកិច្ចបណ្តាលឲ្យស្លាប់នគរបាលម្នាក់និងរបួសធ្ងន់ម្នាក់។
ជនសង្ស័យមានគ្នា០២នាក់ ទី១ឈ្មោះ ថន ឌីណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបែកចាន ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ និងម្នាក់ទៀតនៅពុំស្គាល់អត្តសញ្ញាណ។


សមត្ថកិច្ច នគរបាលដែលស្លា.ប់មានឈ្មោះ ១: លោក វ.ទោ ហួន សាវ័យ បានបាត់បង់ជីវិត។ ទី២ ឈ្មោះលោក អ.ឯ ទឹម ចាន់នី របួសធ្ងន់។ ក្រោយកើតហេតុ ជនសង្ស័យ(ចំនួន០២នាក់) បានជិះម៉ូតូគេចទៅខាងស្រុកចំការលើ ខេត្តកំពង់ចាមបាត់ ដោយយកទាំងអាវុធK59 (កាំភ្លើងខ្លី) មួយដើម និងទូរស័ព្ទដៃរបស់នគរបាលទៅជាមួយផងដែរ។
ភ្លាមៗនោះកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថយើងកំពុងតាមស្វែងចាប់បង្ក្រាបជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់។
អត្ថបទ៖ កំពង់ធំ

