ភ្នំពេញ៖ ករណីហិង្សាវាយបណ្តាលឲ្យជនរងគ្រោះរងរបួស និងធ្វើអោយខូចខាតទ្រព្យសម្បត្តិកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលា ម៉ោង ២៣និង៥៨នាទី ចំណុចការ៉ាសសាំង TOTAL ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រហូតនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិត ស្រាល បានសហការជាមួយអធិការដ្ឋាន នគរបាល ខណ្ឌពោធិសែនជ័យ ខណ្ឌមានជ័យ ធ្វើការ ស្រាវជ្រាវ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៨ នាក់រួមមាន៖

១. ឈ្មោះ នូ សុវណ្ណដេវិស ភេទប្រុស អាយុ17ឆ្នាំ ២.ឈ្មោះ រស្មី ឧត្តម ភេទប្រុស អាយុ17ឆ្នាំ
៣.ឈ្មោះ នី អាប់ឌុលអាហ្សីស ភេទប្រុស អាយុ17ឆ្នាំ ៤.ឈ្មោះ ប៉ុប ហួន ភេទប្រុស អាយុ17ឆ្នាំ ៥.ឈ្មោះ ឆាយ លីឈ័រ ភេទប្រុស អាយុ17ឆ្នាំ ៦. ឈ្មោះ នៅ កាញ់ណារត្ន័ ភេទប្រុស អាយុ17ឆ្នាំ ៧.ឈ្មោះ ជា សុខលៀប ភេទប្រុស អាយុ17ឆ្នាំ ៨.ឈ្មោះ សេង វីរៈ ហៅ ឡូហ្គេន ភេទប្រុស អាយុ18ឆ្នាំ

ជនរងគ្រោះ ឈ្មោះ ទី ប៉េងសាន្ត ភេទ ប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញកំពុងសាកសួរ និងស្រាវជ្រាវបក្ខពួកដែលនៅសេសល់បន្តទៀត៕
អត្ថបទ៖ សេង សាវី

