ប្រទេសប្រេស៊ីល នឹង​រៀបចំធ្វើ​ជាម្ចាស់​ផ្ទះ នៃព្រឹត្តិការណ៍​ប្រកួតក្លិប​កីឡាបាល់ទះជើងឯកពិភពលោក FIVB Volleyball Men’s Club World Championship ឆ្នាំ២០២៥។

ក្លិប​កីឡាបាល់ទះជើងឯកពិភពលោក ឆ្នាំ២០២៥នេះ មាន​ ៨ក្រុម​មកពី អ៊ីតាលី ប៉ូឡូញ កាតា ជប៉ុន លីប៊ី និង​ម្ចាស់ផ្ទះប្រេស៊ីល ត្រៀមប្រជែងជើងឯក។ ការ​ប្រកួត​ នឹង​ធ្វើឡើង​ចាប់​ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។

ព្រឹត្តិការណ៍​ប្រកួតក្លិប​កីឡាបាល់ទះជើងឯកពិភពលោក FIVB Volleyball Men’s Club World Championship រៀបចំឡើង​ដំបូង​នៅ​ឆ្នាំ១៩៨៩ ដោយ​ក្លិប Trentino Itas របស់អ៊ីតាលី និងក្លិប Sada Cruzeiro របស់​ប្រស៊ីល ឈ្នះបាន ៥លើក ក្លិប Gonzaga Milano និងក្លិប Sir Safety Perugia របស់​អ៊ីតាលី បាន​ ២លើក ខណ: ក្លិប Cucine Lube Civitanova , Pallavolo Parma , Porto Ravenna Volley របស់​អ៊ីតាលី និងក្លិប Zenit Kazan , Belogorie Belgorod បាន ១លើកដូចគ្នា៕

ក្លិបបាល់ទះ Sada Cruzeiro របស់​ប្រេស៊ីល ឈ្នះជើងឯក​នៅ​ឆ្នាំ២០២៤
Share.