នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បាន​បញ្ជូន ក្រុមអត្តពលិក វ៉ូវីណាម ក្រសួងមហាផ្ទៃ និងជាអត្តពលិកវ៉ូវីណាម ជម្រើសជាតិកម្ពុជា ចំនួន ១០រូប ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ The 8th WVVF World Vovinam Championships នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

ក្នុង​ដំណើរ​របស់​ក្រុមអត្តពលិក វ៉ូវីណាម ក្រសួងមហាផ្ទៃ និងជាអត្តពលិកវ៉ូវីណាម ជម្រើសជាតិកម្ពុជា លោកឧត្តមសេនីយ៍ត្រី ប្រាក់ វណ្ណដា ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា តមណាងឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានជូនដំណើរក្រុមអត្តពលិក តាម​ច្រក​អាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមជម្រាបជូនថា ក្នុងព្រឹត្តិការណ៍នេះ កម្ពុជាបញ្ចូនកីឡាករ កីឡាការិនី ចូលរួមសរុប ២០រូប ដោយក្នុងនោះ កីឡាករ កីឡាការិនី នៃសមាគមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃមានចំនួន ១០រូប។ ព្រឹត្តិការណ៍ The 8th WVVF World Vovinam Championships នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី៕

Share.