កណ្តាល ៖ រថយន្តសាំយ៉ុងមួយគ្រឿងតកន្ទុយដឹកបន្លែសំពីងសំពោង បើកបោះពួយលឿនជ្រុលទៅបុករោងការដែលសង់លើផ្លូវ បណ្តាលឱ្យបាក់ខ្ទេច សំណាងល្អគ្មានអ្នករងរបួស កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ២១ ម្ដុំស្ពានលេខ៤៥ ភូមិព្រែកបិ ឃុំកោះធំ ខ ស្រុកកោះធំ ខេត្តកណ្ដាល ។




តាមប្រជាពលរដ្ឋបានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋអ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខ២១ តំបន់ខាងលើ ពិសេសអ្នកមានលំនៅជាប់ផ្លូវជាតិ ជាទូទៅនៅពេលមានរវល់កម្មវិធីម្តងៗ ច្រើនតែសាងសង់រោង មកគងលើផ្លូវជាតិមួយបំណែក ហាក់បីដូចជាទម្លាប់របស់អ្នកស្រុក តែចំពោះប្រឈមផ្លូវច្បាប់យ៉ាងណានោះក៏មិនដឹងដែរ (ការលើកឡើងរបស់ពលរដ្ឋ) ហើយនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ខណៈដែលរោងមង្គលការមួយ នៅចំណ៧ចខាងលើ បានសង់មួយផ្នែកមកលើផ្លូវជាតិ ស្រាប់តែមានរថយន្តសាំយ៉ុង តកន្ទុយដឹកបន្លែសំពីងសំពោង បើកពីត្បូងទៅជើង លឿនជ្រុលបុកចូលរោងការ បណ្តាលឱ្យបាក់ខ្ទេចជាប់ទៅមុខលែងរួច ។




ក្រោយកើតហេតុ ភាគីខាងម្ចាស់រោង និងភាគីខាងរថយន្ត ដែលរងខូចខាតសងខាង ធ្វើការសម្របសម្រួលគ្នា ៕
