ស្វាយរៀង ៖ សិស្សានុសិស្សរបួសចំនួន១៨នាក់ ក្នុងនោះ២នាក់សន្លប់ បន្ទាប់ពីបែកដាច់ធ្លាក់សំបុកឱម៉ាល់ពីលើដំបូលសាលាហើរដ៣ញទិច បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាបឋមសិក្សា មុឹង សំផន ក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ខណៈដែលសិស្សានុសិស្សកំពុងរៀនក្នុងថ្នាក់ ស្រាប់តែបែកសំបុកឱម៉ាល់ ពីលើហោជាងជាន់ទី២ ធ្លាក់ ហើរដ៣ញទិសសិស្សសាលា បណ្តាលឱ្យរបួសចំនួន១៨នាក់ និងសត្វឆ្កែមួយក្បាលផងដែរ ។

បើតាមអ្នកគ្រូ អាំ ស៊ីណា ជានាយិកាសាលា បានឱ្យដឹងថា សត្វឱម៉ាក់ធ្វើសំបុកជាប់ហោជាង លើដំបូលជាន់ទី២ ហើយជារើយៗក្មេងៗ ច៣ះតែយកដុំថ្មគប់ ធ្វើឱ្យផ្អើលច្រើនលើកមកហើយ ស្រាប់តែលើកនេះ បែកសំបុកដាច់ធ្លាក់ ផ្អើលមេឱម៉ាល់ហើរដេញទិស បណ្តាលឱ្យរបួសសិស្សប្រុស ស្រូចំនួន១៨នាក់ ភ្លាមៗត្រូវបានលោកគ្រូ អ្នកគ្រូ ឱញយសិស្សគេចចេញ ហើយហៅរថយន្តសង្គ្រោះដឹកបញ្ជូនសិស្សរងគ្រោះទៅមន្ទីរពេទ្យ ។ សិស្សរងគ្រោះ របួសធ្ងន់ស្រាលទាំង១៨នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.