ស្វាយរៀង ៖ រថយន្តដឹកទំនិញមកពីវៀតណាមមួយគ្រឿង ដឹកធ្ងន់ហួសហេតុ មិនប្រមាណខ្លួន បើកឆ្លងកាត់ផ្លូវជង្ហុក បណ្តាលឱ្យក្រឡាប់បះជើងច្រូង ចាក់ឥវ៉ាន់ មី ប្រេងឆា ចោលពេញផ្លូវ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។






តាមប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តដឹកទំនិញ មកពីប្រទេសវៀតណាម រាល់ថ្ងៃទៅហើយ ការដឹកជញ្ជូនទំនិញ ដាក់ ដឹកហួសហេតុ សំពីងសំពោង ម្យ៉ាងបើកឆ្លងកាត់ស្ថានភាពផ្លូវទឹក ជង្ហុកទៀត ប្រឈមគ្រោះថ្នាក់ ក្រឡាប់រថយន្ត ដូចរថយន្តមួយគ្រឿងខាងលើ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ដឹកមី និងប្រេងឆា មកពីប្រទេសវៀតណាម ដឹកហួសពីទ្រុងរថយន្តទៅទៀត ខណៈដែលបើកដល់ចំណុចខាងលើ ស្ថានភាពផ្លូវជង្ហុក បណ្តាលឱ្យក្រឡាប់បះជើងខ្លួនឯង សំណាងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។


ក្រោយកើតហេតុ ទោះជាគ្មានសមត្ថកិច្ចខាងណាទៅពិនិត្យ ម្ចាស់ទំនិញ រើទំនិញដាក់រថយន្តផ្សេង ហើយរករថយន្តស្ទូចទៅលើរថយន្តឡើងវិញដោយខ្លួនឯង ៕
អត្ថបទ៖ តាតុងសែនជ័យ

