មើលលើការចេញផ្សាយរបស់សារព័ត៌មាន Anadolu Agency និង The Diplomat បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរយៈពេល ៣៤ថ្ងៃមកហើយ ដែលកិច្ចព្រៀមព្រៀងទិញយន្តហោះចម្បាំង J-10C ឬយន្តហោះ J-10B ជជុះដែលប្រើរួច ចំនួនយ៉ាងតិច ៤២ គ្រឿង ពីប្រទេសចិន ក្នុងចំនួនជាង ៩ ពាន់លានដុល្លារអាមេរិក ដែលបង្ហាញពីការពង្រឹងនិងចំណាយលើវិស័យការពារជាតិដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ឥណ្ឌូណេស៊ី។

នៅពាក់កណ្ដាលខែ វិច្ឆិកា នេះ មន្ត្រីការទូត និងការពារជាតិជាន់ខ្ពស់របស់ឥណ្ឌូណេស៊ី និងជប៉ុនបានជួបប្រជុំគ្នានៅទីក្រុងតូក្យូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការទូត។ ក្នុងនោះព័ត៌មាននៃការទិញយន្តហោះចម្បាំង J-10C របស់ចិនក៏ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនេះ ឥណ្ឌូនេស៊ីចង់បង្ហាញឱ្យឃើញពី”យន្តការកិច្ចសន្ទនាការពាររួមបញ្ចូលគ្នា” និង “យុទ្ធសាស្ត្រមិនផ្អៀងតែម្ខាង” របស់ឥណ្ឌូណេស៊ី។

ស្ថិតនៅក្នុងគម្រោងផ្សេងទៀត ឥណ្ឌូណេស៊ីក៏បានបញ្ជាទិញយន្តហោះ Rafale ចំនួន ៤២ គ្រឿងក្នុងតម្លៃប្រហែល ៨.១ ពាន់លានដុល្លារ ដោយរំពឹងថានឹងចាប់ផ្តើមនៅធ្វើឡើងនៅដើមឆ្នាំ ២០២៦។ ជាមួយអាមេរិក ឥណ្ឌូណេស៊ីក៏បានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយក្រុមហ៊ុន Boeing សម្រាប់ការទិញយន្តហោះ F-15EX ចំនួន ២៤ គ្រឿង ផងដែរ។

បើទោះបីជាការប្រកាសទិញយន្តហោះចម្បាំង J-10C ត្រូវបានធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០២៥ ក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងនេះនៅតែជាចំណុចសំខាន់ក្នុងកិច្ចពិភាក្សាការពារជាតិរបស់ឥណ្ឌូណេស៊ីក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់លើកឡើងក្នុងបរិបទនៃកិច្ចព្រមព្រៀងថ្មីៗផ្សេងទៀត។

សូមជម្រាបថា ប្រទេសឥណ្ឌូណេស៊ីក៏បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏ធំមួយដែលមានទឹកប្រាក់ ៧ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ EDGE របស់អារ៉ាប់រួម (UAE) នៅឯកម្មវិធី Dubai Airshow 2025។ ដែលកិច្ចព្រមព្រៀងនេះគ្របដណ្តប់លើការផ្ទេរបច្ចេកវិទ្យា ការផលិតក្នុងស្រុក ប្រព័ន្ធមីស៊ីលការពារអាកាស និងយានយោធាទំនើប។ ការណ៍នេះបង្ហាញថាការទំនើបកម្មរបស់ឥណ្ឌូណេស៊ីគឺនៅតែបន្តយ៉ាងសកម្មក្នុងវិស័យការពារជាតិ៕

Share.