ភ្នំពេញ៖ នៅថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៥ ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបុរសម្នាក់ ជាជាងជួសជុលរថយន្ត ដាក់ពន្ធនាគារជាបណ្ដោះអាសន្នពីបទ ហិង្សាដោយចេតនា វាយទាត់ធាក់ទៅលើនារីម៉ាស្សាកោសជប់ បន្ទាប់ពីទៅរកសេវាផ្លូវភេទ។
ជនត្រូវចោទឈ្មោះ មាឃ ម៉ារ៉ាឌី ភេទប្រុសអាយុ ៤៣ឆ្នាំ មានទីលំនៅស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះ ស.ល.ភ ភេទស្រី អាយុ ២៣ឆ្នាំ ជានារីម៉ាស្សានិងកោសជប់។


ករណីហិង្សានេះ កេីតឡើងកាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥ នៅវេលាម៉ោង១យប់នៅចំណុចហាង១៩៩ម៉ាស្សាកោសជប់ស្ថិតនៅបុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥ បន្ទាប់ពីចូលខ្លួនទៅដោះស្រាយសម្របសម្រួលសងជំងឺចិត្តនារីរងគ្រោះ៕
