លោក Go Kuroda ជាគ្រូបង្វឹកកម្រិតវិទ្យាល័យប៉ុណ្ណោះ ប៉ុន្តែអាចជួយក្លិបបាល់ទាត់ Machida Zelvia គ្រងជើងឯកពានរង្វាន់ Emperor’s Cup ឆ្នាំ២០២៥ នៅប្រទេសជប៉ុន ជាលើកដំបូងប្រចាំប្រវត្តិសាស្រ្តរបស់ក្លិប។

ជ័យជម្នះនេះ គឺជាប្រវត្តិសាស្ត្រថ្មី របស់ក្រុម Machida Zelvia បានឈ្នះពានរង្វាន់ Emperor’s Cup ឆ្នាំ ២០២៥ ខណៈក្រុមសមាជិករបស់លីគកំពូលជប៉ុនមួយនេះ បានយកឈ្នះលើ​ក្រុម​ការពារតំណែងជើងឯក Vissel Kobe ក្នុងលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ ការប្រកួតនោះធ្វើនៅពហុកីឡដ្ឋានជាតិ ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្មីៗនេះ។

ចំពោះលោក Go Kuroda គឺជាគ្រូបង្វឹកក្រុមបាល់ទាត់ Machida Zelvia ដោយលោកលោកមានបទពិសោធន៍​ត្រឹមបាល់ទាត់នៅវិទ្យាល័យ ខណៈការចូលដឹកនាំក្រុមដំបូងក្នុងនាមជាគ្រូបង្វឹក នៅឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩២ នៅក្នុងសាលាបាល់ទាត់ Osaka University ។

នៅឆ្នាំ១៩៩៤ លោកសម្រេចមកដឹកនាំក្រុមបាល់ទាត់នៅវិទ្យាល័យវិញ ដោយបានបង្រៀន និងបង្ហាត់បាល់ទាត់នៅវិទ្យាល័យ Aomori Yamada High School និងជាកន្លែងតែមួយគត់ដែលលោកបានមកកាន់ដំណែងយូរជាងគេ រហូតដល់ឆ្នាំ២០២២ ឯណោះ។

ក្រោយមកនៅឆ្នាំ២០២៣ លោក Go Kuroda ត្រូវបានក្លិបបាល់ទាត់ Machida Zelvia សមាជិកលីគកំពូលជប៉ុន ទាក់ទង និងបានមកដឹកនាំក្នុងនាមជាអ្នកចាត់ការទូទៅរហូតមកដល់ពេលបច្ចប្បន្ន។

សូមជម្រាបថា លោក Go Kuroda កើតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៧០ បច្ចុប្បន្នមានវ័យ៥៥ឆ្នាំ កំពុងធ្វើឱ្យអ្នកដាមតានបាល់ទាត់នៅប្រទេសជប៉ុន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈប្រវត្តដឹកនាំរបស់លោកឱ្យក្លិប Machida Zelvia គឺ១៣៣ប្រកួតមកនេះ ឈ្នះ៧១ប្រកួត ស្មើ៣១ និងចាញ់២៩ប្រកួត៕

Share.