ពោធិ៍សាត់ ៖ រថយន្តដឹកទំនិញមួយគ្រឿង ហ្វ្រាំងមិនទាន់ជ្រុលបុកហ្វូងគោរត់ឆ្លងផ្លូវ បណ្តាលឱ្យងាប់២ក្បាល របួសបាក់ជើង២ក្បាល ស្វែងរកម្ចាស់មិនឃើញ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តាមប្រជាពលរដ្ឋអ្នកដំណើរបានឱ្យដឹងថា នៅវេលាម៉ោងខាងលើមានរថយន្តធុនធំដឹកទំនិញបើកពីជើងទៅត្បូង ដល់ចំណុចខាងលើ ហ្វ្រាំងមិនទាន់ ជ្រុលបុកហ្វូងគោ រត់ឆ្លងផ្លូវ បណ្តាលឱ្យងាប់២នាក់ របួសបាក់ជើង២ក្បាល ។

ក្រោយកើតហេតុ ម្ចាស់ខាងរថយន្តដើរសាកសួរស្វែងតកម្ចាស់គោ តែគ្មានអ្នកណាចេញមុខអះអាងថាជាម្ចាស់គោឡើយ មានតែរាយការណ៍ទៅសមត្ថកិច្ច ។

ប្រជាពលរដ្ឋបន្តទៀតថា បងប្អូនអ្នកចិញ្ចឹមគោ ម៨នដឹងថាគាត់ព្រលែងហ្វូងគោឱ្យដើរសេរីទាំងយប់ទាំងថ្ងៃ ឬ គោមួយហ្វូងនេះរួចចេញពីក្រោលនោះទេ នេះគ្រោះថ្នាក់រថយន្តធុនធំ ចុះកាលបើរថយន្តធុនតូច ឬម៉ូតូវិញ ម្ចាស់ហើយគ្រោះថ្នាក់កាន់តែធ្ងន់ដល់មនុស្ស ។

ពលរដ្ឋអ្នកដំណើរ ទទូចស្នើសុំផងដែរដល់ បងប្អូនកសិករ អ្នកចិញ្ចឹមគោ មេត្តាកុំព្រលែងគោឱ្យដើរសេរី យប់ថ្ងៃ ដែលប្រឈមគ្រោះថ្នាក់ ដោយប្រការណាមួយ ។

អត្ថបទ÷តាតុងសែនជ័យ

Share.