យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម បានឲ្យដឹងថាម្ចាស់ផ្ទះថៃ បានប្រើរូបទង់ជាតិប្រទេសខ្លួនច្រលំម្តងទៀតហើយ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥។

ស្របពេលលើកទី១គឺ ម្ចាស់ផ្ទះថៃដែលរៀបចំពិធីចាប់ឆ្នោតបែងចែកពូលពានរង្វាន់ហ្វូតសាលអាស៊ាន ASEAN U19 Boys’ Futsal Championship 2025 បានប្រើទង់ជាតិរបស់ប្រទេស វៀតណាម ខុសដោយប្រើទង់ជាតិរបស់ចិនទៅវិញ។

ភ្លាមៗនោះសហព័ន្ធកីឡាបាល់ទាត់វៀតណាម បានចេញលិខិតតវ៉ាទៅសមាគមកីឡាបាល់ទាត់ថៃ និងសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។ ក្រោយមកសមាគមកីឡាបាល់ទាត់ថៃ បានចេញលិខិតសុំទោសជាផ្លូវការ៕


