ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ បានឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដោយក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប នឹងត្រូវជួបមន្ទីរ អយក ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៦។


សម្រាប់ជ័យជម្នះឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ របស់ក្រុមទាំង២ ដោយយកឈ្នះគូប្រកួតនៅវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ មានដូចខាងក្រោម៖
- ភ្នំពេញហ្គាឡាក់ស៊ី ០-០ ក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប (សរុបទាំង២ជើង ២-៣)
- មន្ទីរ អយក ខេត្តកំពង់ចាម ១-១ សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ (សរុបទាំង២ជើង ២-២ កំពង់ចាមឈ្នះបាល់១១ម៉ត្រ ៤-៣)
ដូចនេះ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ និងចំណាត់ថ្នាក់លេខ៣ និងធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥៖

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤-២៥ កន្លងទៅ បានទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណៈជើងឯកថ្នាក់ជាតិបានលើក្លិបបាល់ទាត់ភ្នំពេញក្រោន។
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) បង្កើតឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕



