ព្រះវិហារ ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា លោកពលបាលឯក ណេត ខូវឿន អ្នកបើកបរក្រុមទី១ អនុសេនាតូចដឹកជញ្ជូន វរសេនាតូចរថក្រោះកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតការពារបូរណភាពទឹកដី ដោយសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ។









ពិធីបុណ្យត្រូវបានប្រារព្ធធ្វើនៅវត្តប្រាសាទគោកបេង ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ៕
អត្ថបទ៖ តាតុងសែនជ័យ

