ភ្នំពេញ ៖ តាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថា សាលារៀនចំនួន ៥១៤កន្លែង ត្រូវបានបិទទ្វារ ដោយសារការឈ្លានពានរបស់កងទ័ពសៀម ធ្វើឱ្យប៉ះពាល់ ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងការបំពេញការងាររបស់គ្រូបង្រៀន ៤,៦៥០នាក់ គិតមកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ។

សាលារៀនរងប៉ះពាល់ ហើយត្រូវបានផ្អាកការសិក្សា ៖
១ -ខេត្តព្រះវិហារ ៖ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សាលារៀនចំនួន៦១កន្លែង សិស្សចំនួន១៣៦៦៥នាក់ គ្រូចំនួន៤៩៣នាក់ ។
២ -ខេត្តឧត្តរមានជ័យ ទាំងស្រុង សាលារៀនចំនួន២៦០កន្លែង សិស្សចំនួន៥៥៧៣១នាក់ គ្រូចំនួន២៣៤៤នាក់ ក្នុងនោះសាលារៀនជាប់ព្រំដែនមានចំនួន៣២សាលា ស្រុកបន្ទាយអំពិលមានចំនួន៨ ,ក្រុងសំរោងចំនួន១២ , ស្រុកអន្លង់វែង៤ , ស្រុកត្រពាំងប្រាសាទចំនួន៨ ។
៣ -ខេត្តបន្ទាយមានជ័យ សាលារៀនសរុបចំនួន១៨៦ សិស្សចំនួន៥៨៧៥៤នាក់ គ្រូចំនួន១៧៩០នាក់ ។



៤-ខេត្តពោធិ៍សាត់ សាលារៀនចំនួន៥ក្នុងស្រុកវាលវែង សិស្សចំនួន៨៩១នាក់ គ្រូចំនួន២០នាក់ ។
៥-ខេត្តកោះកុង សាលារៀនចំនួន២ ក្នុងស្រុកមណ្ឌលសីមា សិស្សចំនួន៥៥នាក់ គ្រូចំនួន៣នាក់ ។
៦-ខេត្តបាត់ដំបង សាលារៀនចំនួន៤ នៅស្រុកជាប់ព្រំដែន មានស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង ស្រុកភ្នំព្រឹក ថ្វីដ្បិតមិនទាន់ប្រកាសផ្អាក ក៏ប៉ុន្តែសិស្សអវត្តមាន ។
អត្ថបទ៖ តាតុងសែនជ័យ

