ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០២៥ គណៈបញ្ជាការឯភាពខណ្ឌដង្កោបានដឹកនាំកម្លាំងចម្រុះចុះអនុវត្តវិធានការក្ដៅ កាត់សំយ៉ាប តូប រោងលក់ដូរដែលសង់រំលោភមកលើចិញ្ចើមផ្លូវសាធារណៈ។

បន្ទាប់ពីក្រុមការងារសាលាខណ្ឌដង្កោចុះណែនាំ ផ្ដល់ដំណឹងជូនប្រជាពលរដ្ឋ ក៏ដូចជា អ្នកលក់ដូរ រំលោភយកផ្លូវនិងចិញ្ចើមផ្លូវ សាងសង់ រោងសំយ៉ាប តាំងទំនិញលក់ដូរ អោយអោយរុះរើចេញ ដោយខ្លួនឯងចេញ ដោយអាជ្ញាធរបានទុកពេលអោយមួយសប្ដាហ៍ក្នុងការរុះរើ បើមិនព្រមអនុវត្តទេអាជ្ញាធរចុះកាត់និងរុះរើដោយពុំទទួលរខុសត្រូវខូចខាតឬបាត់បង់ឡើង។

អាជ្ញាធរខណ្ឌដង្កោសំណូមពរប្រជាពលរដ្ឋដែលរស់នៅនិងប្រកបរបរតាមដងផ្លូវ សូមចូលរួមសហការជាមួយអាជ្ញាធរក្នុងការរបៀចំសណ្តាប់ធ្នាប់រំដោះចិញ្ចើមផ្លូវសាធារណៈសម្រាប់ថ្មើរជើងអោយបានល្អប្រសើរ ដើម្បីទុកជាផលប្រយោជន៍រួម ៕

អត្ថបទ៖ សេង សាវី

Share.