បាត់បង៖ ក្រុមក្មេងទំនើង និងប្រើប្រាស់គ្រឿងញៀនជិត២០នាក់ ត្រូវបាននគរបាលជំនាញចុះបង្ក្រាប និងប្រើប្រាស់គ្រឿងញៀននៅក្នុងបរិវេណស្ថានីយ៍រថភ្លើង ឋិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ហើយត្រូវបាននគរបាលខេត្តបាត់ដំបងបង្ហាញមុខជាសារធារណកាលពីថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦។


តាមនគរបាលការិយាល័យជំនាញបានបញ្ជាក់ថា÷ ក្រុមក្មេងខាងលើតែងតែប្រមូលផ្តុំគ្នាប្រព្រឹត្តិនូវសកម្មភាពល្មើសផ្សេងៗ និងបានបង្កជម្លោះជាបន្តបន្ទាប់រហូតដល់កើតឡើងនូវករណីហិង្សា បណ្តាលឱ្យមានមនុស្សស្លាប់ទៀតផង។ លើសពីនេះ នៅមានការប្រើប្រាស់ ជួញដូរនូវសារធាតុញៀនថែមទៀ ដែលសកម្មភាពនេះបានបង្កជាការលំបាក និងបង្កការភ័យខ្លាច រំខានដល់អ្នកជិតខាង សាធារណះជនទូទៅទៀតដែរ ក្រុមដដែលកន្លងមកសមត្ថកិច្ចនគរបាលក៏ធ្លាប់ចុះទៅប្រមូលចាប់ពួកគាត់យកមកអប់រំណែនាំ និងបានចាត់វិធានការតាមផ្លូវច្បាប់ ប៉ុន្តែនៅតែមិនរាងចាល និងបង្កបញ្ហាអសន្តិសុខនៅក្នុងតំបន់ ទើបសមត្ថកិច្ចនគរបាលបន្តអនុវត្តវិធានការក្តៅតែម្តង។

ចំពោះមុខ ក្រោយពិនិត្យរកសារធាតុញៀនឃើញមានផ្ទុកវិជ្ជមានទាំង ១៨នាក់ សមត្ថកិច្ចនគរបាល បានសម្រេចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តទោសតាមផ្លូវច្បាប់តែម្តង៕
អត្ថបទ៖ ដំបងក្រញូង

