យោងតាមកាសែត The Nation នាថ្ងៃទី១២ ខែធ្នូ នេះ ផ្សាយថា ព្រះមហាក្សត្រថៃ បានយល់ព្រមអនុម័តលើការរំលាយរដ្ឋសភាហើយ ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលមុនអាណត្តិ ពោលគឺ ការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងពេល ៤៥ ទៅ៦០ថ្ងៃខាងមុខ។

ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រថៃធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន កាលពីយប់ថ្ងៃព្រហស្បតិ៍ បានប្រកាសរំលាយរដ្ឋសភានៅមុនកាលកំណត់ ដូច្នេះត្រូវបើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិ។

យ៉ាងណាម៉ិញ ការប្រកាសលាលែងពីតំណែងមុនអាណត្តិ និងទុកសិទ្ធឱ្យពលរដ្ឋថៃបែបនេះ ធ្វើឱ្យមតិសាធារណៈជាតិ និងអន្តរជាតិយល់ឃើញថា វាអាចជាចេតនាក្នុងការគេចវេសមុនពេលប្រធានាធិបតីសហរដ្ឋអាមេរិកបើកកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំកម្ពុជា-ថៃ ដើម្បីបញ្ចប់ជម្លោះព្រំដែនដ៏ក្ដៅគគុកនេះ ៕

ប្រភព ៖ The Nation

Share.