តូក្យូ៖ គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័របានវាយប្រហារលើភាគខាងជើងនៃប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី១២ ខែធ្នូ នេះ ដែលជំរុញឱ្យអាជ្ញាធរព្រមានអំពីរលកស៊ូណាមិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥។

ការរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ១១:៤៤នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយវាបានកើតឡើងទើបតែប៉ុន្មានថ្ងៃ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័របង្ករំញ័រនៅក្នុងតំបន់ដដែលនេះ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោច ៥០នាក់រងរបួស។




ទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា ខ្លួនបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួនដែលដំបូងឡើយរាយការណ៍ថា គ្រោះរញ្ជួយដីខាងលើមានកម្រិត ៦.៥រ៉ិចទ័រ ហើយក៏បានព្រមានពីរលកស៊ូណាមិផងដែរ ដោយវាមានកម្ពស់ ១ម៉ែត្រ ដែលអាចនឹងវាយប្រហារលើឆ្នេរប៉ាស៊ីហ្វិកភាគខាងជើង៕

