ភ្នំពេញ÷ កាកបាទក្រហមកម្ពុជា បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ រួមមានថវិកា និងសម្ភារៈ ជូនដល់វីរយុទ្ធជនការពារទឹកដីដែលបានរងរបួស និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ តាមការណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសនៃការចុះសួរសុខទុក្ខវីរយុទ្ធជនយើង ក្រុមការងារកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងព្រះហឬទ័យព្រួយបារម្ភរបស់ សម្តេចព្រះមហាក្សត្រីយានី នរោត្តមមុនីនាថសីហនុ ព្រះមាតាជាតិខ្មែរ និងក្ដីអាណិតស្រលាញ់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខុមាលភាពវីរយុទ្ធជន និងក្រុមគ្រួសារ ដោយថ្នាក់ដឹកនាំបានយកចិត្តទុកដាក់លើការថែទាំព្យាបាលឱ្យបានប្រសើរឡើងរហូតដល់ជាសះស្បើយ។






ជាកិច្ចឆ្លើយតបវីរយុទ្ធជន និងក្រុមគ្រួសារ បានបង្ហាញភាពកក់ក្ដៅ និងថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេស លួងម៉ែ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខ និងលើកទឹកចិត្តដល់ពួកគាត់។










