
កីឡាករ តាំង វិសាល របស់កងយោធពលខេមរភូមិន្ទ និងកីឡាករ ទឹម វង្សារ៉ាវុធ របស់ណាហ្គាវើលដ៍ កាន់កាប់កៅអីកំពូលតារាង បណ្តោះអាសន្ន គិតត្រឹមសប្តាហ៍ទី៤ ពានរង្វាន់ eCambodian Premier League ក្រោយរកបានពិន្ទុ ច្រើនជាងគេ។

លទ្ធផលការប្រកួតសប្តាហ៍ទី៤
វិញ្ញាសាទូរសព្ទដៃ

វិញ្ញាសាតេឡេបញ្ជា

តារាងចំណាត់ថ្នាក់ ត្រឹមសប្តាហ៍ទី៤
សម្រាប់រដូវកាលឆ្នាំ២០២៥-២៦ ខុសប្លែកពីរាល់ឆ្នាំ ដោយក្រុមហ៊ុន Cambodian Premier League បានដាក់បញ្ចូលវិញ្ញាសាថ្មីមួយបន្លែមទៀតនោះគឺការប្រកួតលើទូរសព្ទដៃ (Mobile) ខណៈ២រដូវកាលកន្លងទៅមានតែ១វិញ្ញាសាតែប៉ុណ្ណោះ (Console) ។
ចំពោះរដូវកាលឆ្នាំ២០២៥-២៦ នៃការប្រកួតពានរង្វាន់អេឡិចត្រូនិច (eCambodian Premier League) គឺមាន៩ក្រុមចូលរួមប្រកួត ស្របពេលដែលកីឡាតាមបណ្តាលក្លិបសរុបទាំងអស់គឺកើនឡើងដល់៣០នាក់ ប្រកួតលើ២វិញ្ញាសា ទូរសព្ទដៃ និងដៃហ្គេម (Console + Mobile) ។

សូមរំឭកថា សម្រាប់ការប្រកួតពានរង្វាន់អេឡិចត្រូនិច (eCambodian Premier League) រដូវកាលទី១ឆ្នាំ២០២៣-២៤ និងរដូវកាលឆ្នាំ២០២៤-២៥ ម្ចាស់ជើងឯក បានទៅលើកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ដោយកាលពីរដូវកាលទី១ បានយកឈ្នះលើកកីឡាករ កីឡាករ មុត លី របស់ក្រុមព្រៃវែង ខណៈរដូវកាលឆ្នាំ២០២៤-២៥ កន្លងទៅបានយកឈ្នះលើកីឡាករ ខេម សុងហៃ របស់ក្រុមបឹងកេត នៅវគ្គផ្តាច់ព្រ័ត្រ៕



