ខ្សែប្រយុទ្ធចេញពីក្លិបនៅលីគកំពូលកម្ពុជា ២រូប កំពុងកាន់កាប់ក្នុងបញ្ជី Top scorers កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ បណ្ដោះអាសន្ន នៅក្នុងតារាងរបស់ ពានរង្វាន់លំដាប់ទី៣ ប្រចាំទ្វីប AFC Challenge League 2025-2026។

- Moses Dyer 🇳🇿 របស់ភ្នំពេញក្រោន ស៊ុតបាន ៦គ្រាប់
- Kwame Peprah 🇬🇭 របស់ព្រះខ័នរាជស្វាយរៀង ៦គ្រាប់

ចប់ជើងទី១ នៃពានរង្វាន់លំដាប់ទី៣ប្រចាំទ្វីប AFC Challenge League 2025-26 ជើងទី១ វគ្គ៨ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះភ្នំពេញក្រោន ដោយលទ្ធផល ៤ទល់និង១ ស្របពេល ក្រុម Manila Digger FC របស់ហ្វីលីពីន យកឈ្នះ ក្រុម Dewa United FC របស់ឥណ្ឌូណេស៊ី ១-០។
សម្រាប់កម្មវិធីប្រកួត ជើងទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦៖
- ព្រះខ័័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ
- Dewa United FC ប៉ះ Manila Digger FC នៅកីឡដ្ឋាន Sports Centre Kelapa Dua ប្រទេសឥណ្ឌូណេស៊ី
ការប្រកួតវគ្គជម្រុះក្នុងពូលតាមតំបន់ទាំង២ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥-២៦ ត្រូវបានចាប់ផ្ដើមកាលពីថ្ងៃទី២៥ តុលា សម្រាប់តំបន់អាស៊ីខាងលិច និងថ្ងៃទី២៦ តុលា សម្រាប់តំបន់អាស៊ីខាងកើត ខណ:វគ្គ ៨ក្រុម តំបន់ខាងកើតចាប់ផ្ដើមនៅថ្ងៃទី៥ មីនា ស្របពេលតំបន់ខាងលិតត្រូវបានពន្យាពេល ដោយសារស្ថានភាពភូមិសាស្ត្រ ខណៈវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។
គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់កម្រិតទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាល ២០២៤-២៥ ម្ចាស់ជើងឯកបានទៅលើ ក្រុមបាល់ទាត់ FK Arkadag របស់តួកម៉េនីស្ថាន ក្រោយយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ២ទល់នឹង១ ក្រោយចំណាយពេលនៅលើទីលានសរុប ១២០នាទី នៅពហុកីឡដ្ឋានជាតិមរតតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នំា ២០២៥៕


