សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី តែងតាំងលោក John Herdman ជនជាតិអង់គ្លេស ជាគ្រូបង្វឹកថ្មីសម្រាប់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ផ្នែកបុរស។

លោក John Herdman បច្ចុប្បន្នមានវ័យ៥០ឆ្នាំ ធ្លាប់កាន់ក្រុមជម្រើសជាតិកាណាដា (ទាំងបុរស និងនារី) ព្រមទាំងបានជួយក្រុមជម្រើសជាតិកាណាដា ផ្នែកបុរសឡើងទៅការប្រកួតជុំចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។

អំឡុងពេលលោក John Herdman ឈរជើងដឹកនាំក្រុមជម្រើសជាតិកាណាដា ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ លោកមិនអាចជួយក្រុមដែលនៅទ្វីបអាមេរិកមួយនោះ ឡើងទៅជុំបន្តបានឡើយ ខណៈដែលមិត្តរួមពូល F ជាមួយគឺភាគច្រើនជាក្រុមខ្លាំងរួមមាន ក្រុមជម្រើសជាតិ ម៉ារ៉ុក, ក្រូអាស៊ី និងបែលហ្សិក ដោយឆ្លងកាត់៣ប្រកួត៣ប្រកួត ចាញ់ទាំង៣ប្រកួត។

ទោះយ៉ាងណាក្តីប្រទេសឥណ្ឌូណេស៊ី បានដាក់ក្តីរំពឹងលើលោក John Herdman ខណៈកន្លងទៅថ្មីៗលោក Patrick Kluivert ត្រូវបានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី ចែកផ្លូវភ្លាមៗក្រោយមិនអាចជួយក្រុមក្នុងតំបន់អាស៊ាន មួយនេះឡើងទៅជុំផ្តាច់ព្រ័ត្របាន នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ។
មុនចូលដឹកនាំក្រុមខ្លាំងឥណ្ឌូណេស៊ី លោក John Herdman ធ្លាប់បានដឹកនាំក្រុម Toronto FC សមាជិកលីគបាល់ទាត់នៃប្រទេសកាណាដា ចន្លោះឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ៕


