ភ្នំពេញ ៖ ទីតាំងទិញលក់អេតចាយមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ ដោយសារឆ្លងចរន្តអគ្គសនី បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅតាមផ្លូវ៥០ម៉ែត្រ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។



រោងសង់ពីដែកទំហំ៧ម៉ែត្រx៨ម៉ែត្រ មានម្ចាស់ទីតាំងឈ្មោះ ម៉ាង ស្រីពេជ្រ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ទិញលក់អេតចាយ រស់នៅទីតាំងកើតហេតុ រងខូចខាតឆេះម៉ូតូ៣គ្រឿង អេតចាយមួយចំនួនធំ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង បង្កាឆេះរាលទៅផ្ទះផ្សេង ៕

