ក្រុមបាល់ទាត់ Arsenal បានឡើងជួប Chelsea នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ 2025–26 EFL Cup ក្រោយទម្លាក់ Crystal Palace ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៨-៧ បន្ទាប់ពីស្មើគ្នា ១-១។ ស្របពេល Man City ប៉ះ Newcastle។

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ 2025–26 EFL Cup៖

ជើងទី១៖ ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ Newcastle ប៉ះ Man City កីឡដ្ឋាន St James’ Park
ជើងទី២៖ ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ Man City ប៉ះ Newcastle កីឡដ្ឋាន Etihad Stadium

ជើងទី១៖ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ Chelsea ប៉ះ Arsenal កីឡដ្ឋាន Stamford Bridge
ជើងទី២៖ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ Arsenal ប៉ះ Chelsea កីឡដ្ឋាន Emirates Stadium

គួរដឹងថាពានរង្វាន់ EFL Cup ឬ Carabao Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ដោយហង្សក្រហម Liverpool ឈ្នះពាននេះច្រើនជាងគេសរុប ១០លើក (១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៩៤-៩៥, ២០០០-០១, ២០០២-០៣, ២០១១-១២, ២០២១-២២, ២០២៣-២៤) ខណ: Man City ឈ្នះ៨លើក៕

Share.