ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាក្រុម​តែមួយគត់​ដែលអាចបន្ត​រក្សា​តំណែង​កំពូល​តារាង​ ទោះបីជារបូត​៣ពិន្ទុ​ទល់នឹងបឹងកេត ដោយលទ្ធផល ១-២ នៅសប្ដាហ៍ទី១៤ កាលពីថ្ងៃទី២៧ ខែធ្នូ ក៏ដោយក្តី នៃពានរង្វាន់​លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦ ។

លទ្ធផលការប្រកួតសប្តាហ៍ទី១៤

តារាងចំណាត់ថ្នាក់សប្តាហ៍ទី១៤

ពានរង្វាន់ លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលថ្មី ឆ្នាំ២០២៥​-២០២៦ បានចាប់ការប្រកួតសប្តាហ៍ទី១ នៅថ្ងៃថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ ដោយមាន​សមាជិក​ក្រុម ១១ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កង​យោធពល​ខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់​សុខសែនជ័យ៕

Share.