ខ្សែប្រយុទ្ធ Peprah Kwame របស់ព្រះខ័នរាជស្វារៀង បន្តជាប់​ក្នុង​បញ្ជី​ Top Scorers នៅលីគកំពូលកម្ពុជា រដូវកាល ២០២៥-២៦ ក្រោយទាត់បាល់បញ្ចូលទីបាន១២គ្រាប់ម្នាក់ឯង គិតត្រឹម​សប្ដាហ៍ទី១៤ នៃពានរង្វាន់​លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦ ។

អត្ថបទពាក់ព័ន្ធ៖ CPL៖ ទោះរបូត៣ពិន្ទុនៅសប្តាហ៍ទី១៤ តែស្វាយរៀង អាចបន្ត​រក្សាកៅអី​កំពូល​តារាង​ – សារព័ត៌មានត្រយង – Troryorng Media

តារាងចំណាត់ថ្នាក់នៅសប្តាហ៍ទី១៤

ពានរង្វាន់ លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលថ្មី ឆ្នាំ២០២៥​-២០២៦ បានចាប់ការប្រកួតសប្តាហ៍ទី១ នៅថ្ងៃថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ ដោយមាន​សមាជិក​ក្រុម ១១ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កង​យោធពល​ខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់​សុខសែនជ័យ៕

Share.