កំពង់ចាម÷ រមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញរបស់ខេត្តកំពង់ចាម “ឆ្នេរខ្សាច់កោះប៉ែន” និងស្ពានប្រដឺសឬស្សីដែលវែងជាងគេនៅ អាស៊ីអាគ្នេយ៍ មានប្រវែង១.០០០ម៉ែត្រ បានបើកដំណើរការ និងសូមស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកំសាន្ត ។




ជាក់ស្តែង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងសហការី អញ្ជើញចុះពិនិត្យស្ថានភាពស្ពានប្រដឺសឬស្សីដែលទើបស្ថាបនារួច និងបានដាក់ឲ្យដំណើរការនាពេលថ្មីៗនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរកំសាន្ត ទៅលេង ឆ្នេរខ្សាច់កោះប៉ែន ដែលជារមណីយដ្ឋានដ៏ល្បីល្បាញ និងស្រស់ត្រកាលមួយរបស់ខេត្តកំពង់ចាម ដែលគេអាចហៅបានទៀតថា ឆ្នេរខ្សាច់សមុទ្រទឹកសាប ។

បើតាម លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឲ្យដឹងថា ស្ពានប្រដឺសឬស្សីកោះប៉ែន សាងសង់ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីត្រើយម្ខាងមុខវត្តដីដុះ ក្រុងកំពង់ចាម ភ្ជាប់ទៅរមណីយដ្ឋានធម្មជាតិ “ឆ្នេរកោះប៉ែន” មានប្រវែង ១.០០០ ម៉ែត្រ ទទឹង ២ ម៉ែត្រ ដែលអាចធ្វើដំណើរដោយថ្មើរជើង ៕





អត្ថបទ÷ អាចារ្យលាក់
