ក្លិបាល់ទាត់​ភ្នំពេញ​ក្រោយ​ ឈរ​ឡើង​លេខ២ ស្មើ​ជាមួយ​ក្រុម​លេង​ ១ ​ព្រះខ័នរាជស្វាយរៀង មាន ៣៣ពិន្ទុ ចំណេញគ្រាប់​បាល់ ក្រោយ​បញ្ចប់​ការប្រកួត​បង្គ្រប់​សប្ដាហ៍ទី១៥ ពានរង្វាន់លីគកំពូលកម្ពុជា ( Cambodian Premier League ) រដូវកាលឆ្នាំ២០២៤-២៥។

សម្រាប់​ចំណាត់​ថ្នាក់​ត្រឹម​សប្ដាហ៍ទី១៥ នេះភ្នំពេញក្រោន កាន់តែមាន​ឱកាស ដណ្ដើម​ចំណាត់​ថ្នាក់​លេខ១ ពី​ព្រះខ័ន​រាជស្វាយរៀង លេង​បាន​១៤ប្រកួត ខណ:ក្រោន លេង​ទើប​បាន ១៣ប្រកួត​។

តារាងចំណាត់​ថ្នាក់ ត្រឹម​សប្ដាហ៍ទី១៥៖

ក្នុង​នោអ​ដែរ ភ្នំពេញក្រោន នៅ​តែរក្សា​កំណត់​ត្រា​មិន​ចាញ់​សោះ ឆ្លងកាត់១៣ប្រកួត ឈ្នះ៦ និងស្មើ៣ មាន ២៤ពិន្ទុក្នុងដៃ។ ស្មើបឹង​កេត ០-០ ស្មើ​កងយោធពលខេមរភូមិន្ទ ១-១ ឈ្មះឡាយ ខេត្តព្រះសីហនុ ៤-៣ ឈ្នះ MOI kompong Dewa ១-០ ឈ្នះស្វាយរៀង ៣-២ ឈ្នះគិរីវង់ ៤-១ ឈ្នះអាយអេសអាយ ៤-២ ឈ្នះវិសាខា ១-១ ឈ្នះណាហ្គាវើលដ៍ ១-០ ឈ្នះអង្គរ​ថាហ្កឺរ ៣-០ ឈ្នះបឹងកេត ១-០ ឈ្នះកងយោធពលខេមរភូមិន្ទ ៣-២ និង​ឈ្នះឡាយហ្វេ ខេត្តព្រះសីហនុ ៣-០។

ដោយឡែក​សម្រាប់ ព្រះខ័នរាជស្វាយរៀង ជាក្រុម​តែមួយគត់​ដែលបន្ត​រក្សា​តំណែង​កំពូល​តារាង​ ១៣សប្ដាហ៍ជាប់​គ្នា ដោយ​មិន​ទាន់​មាន​ក្រុម​ណា​អាច​ដណ្ដើម​បាន​ឡើយ បើ​ទោះ​ជាចាញ់​ ២ប្រកួត​ចុង​ក្រោយ​នេះ ក៏​ដោយ ចាញ់​បឹង​កេត ២-១ និង​ចុង​ក្រោយ​ចាញ់ វិសាខា ២-១។

ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥​-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មាន​សមាជិក​ក្រុម ១១ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កង​យោធពល​ខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់​សុខសែនជ័យ៕

Share.