ក្លិបបាល់ទាត់វិសាខា កំពុងឈរកំពូលតារាង នៃការប្រកួតលីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ បើទោះជាចាញ់ក្រុម MOI កំពង់ដេវ៉ា នៅសប្ដាហ៍ទី៧ កន្លងទៅ។

វិសាខា ឆ្លងកាត់ ៧ប្រកួត ឈ្នះទាំង៥ប្រកួត ស្មើ១ ចាញ់១ មាន ១៦ពិន្ទុ តាមពីក្រោយដោយ អាយអេសអាយ ដង្កោសែនជ័យ លេងបាន ៦ប្រកួត ឈ្នះ៥ ស្មើ១ ខណ:ប្រកួតបន្ទាប់ក្រុមទាំង២ត្រូវជួបគ្នា សប្ដាហ៍ទី៨ ថ្ងៃទី១៨ មករា ២០២៦។







តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៧៖

លីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ រដូវកាលដំបូង បង្កើតឡើងដើម្បីជំរុញកសាងធនធានកីឡាករបាល់ទាត់កម្ពុជា ក៏ដូចជាដើម្បីផ្ដល់ឱកាសដល់កីឡាករ ដែលពុំសូវមានវត្តមានក្នុងការប្រកួតលីគកម្ពុជា យុវជនក្មេងៗ បានចូលរួម និងបង្ហាញសមត្ថភាពរបស់ខ្លួន។

គួរបញ្ជាក់ថា ការប្រកួតខេមបូឌានលីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ មាន ៦ក្រុមចូលរួមប្រកួតប្រជែង ដូចជា ក្លិបាបាល់ទាត់កណ្ដាលយូណាធីត ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្លិបបាល់ទាត់វិសាខា ក្លិបបាល់ទាត់ឡាយអិនឃីង ក្លិបបាល់ទាត់អឹមអូអាយ កំពង់ដេវ៉ា និងក្លិបបាល់ទាត់ អាយអេសអាយរដង្កោសែនជ័យ៕

