អេហ្ស៊ីប យកឈ្នះបេនីន ខណ:នីហ្សេរីយ៉ា យក​ឈ្នះ​ម៉ូសំប៊ិក ក្លាយជាក្រុម​ទី៥និងទី៦ ដែក​កកកៅអីវគ្គ ៨ក្រុម​ចុង​ក្រោយ ពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2025។

បច្ចុប្បន្នក្រុមចំនួន៦ កក់កៅអីវគ្គ៨ក្រុមចុងក្រោយ៖

  • ម៉ារ៉ុក
  • សេណេហ្គាល
  • កាមេរូន
  • ម៉ាលី
  • អេហ្ស៊ីប
  • នីហ្សេរីយ៉ា។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖

  • ថ្ងៃទី៩ មករា ២០២៦ ម៉ារ៉ុក ប៉ះ កាមេរូន
  • ថ្ងៃទី៩ មករា ២០២៦ សេណេហ្គាល ប៉ះ ម៉ាលី។

ក្រុមកំពុងប្រជែងកៅអីវគ្គ៨ក្រុមចុងក្រោយ៖

ពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2025 ដែលប្រទេសម៉ារ៉ុក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតបើកឆាកកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ ហើយបញ្ចប់ទៅវិញគឺនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមាន២៤ប្រទេសចូលរួម។

គួរដឹងថាពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៧ ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប ឈ្នះពាននេះច្រើនជាងសរុប៧ដង ចំណែកឯកាមេរូន ឈ្នះ៥ដង និងហ្គាណា ឈ្នះ៤ដង៕

Share.