សហព័ន្ធកីឡាបាល់ទាត់ពិភលោក ដែលហៅកាត់ថា FIFA បានបញ្ចេញបញ្ជឺឈ្មោះអាជ្ញាកណ្តាលកម្រិត​អន្តរ​ជាតិ​ប្រចាំឆ្នាំ២០២៦ តាមប្រទេសដែលជាសមាជិកទូទាំងពិភពលោក សម្រាប់ប្រកួតក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​នានា។

ក្នុងនោះដែរ កម្ពុជា ក៏មានមន្រ្តីអាជ្ញាកណ្តាល បានជាប់ក្នុងបញ្ជីអាជ្ញាកណ្តាល​កម្រិតអត្តរជាតិថ្មីចំនួន១រូប ថែមទៀត​ផង ខណៈមន្រ្តី១រូបទៀតបានបាត់ឈ្មោះក្នុងឆ្នាំ២០២៦ គឺលោក ធី មឿន

ខាងក្រោមនេះបញ្ជឈ្មោះអាជ្ញាកណ្តាលកម្រិតអន្តរជាតិរបស់កម្ពុជា៖

ទី១) អាជ្ញាកណ្តាលកាត់ក្តី

  • ទី១ លោក ជី សាមឌី ជាប់ឈ្មោះដំបូងនៅឆ្នាំ២០១៧
  • ទី២ លោក ឃិន ឧសីហា ជាប់ឈ្មោះដំបូងនៅឆ្នាំ២០២៣
  • ទី៣ លោក អ៊ីវ ទីណា ជាប់ឈ្មោះនៅឆ្នាំ២០២៥
  • ទី៤ កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ជាប់ឈ្មោះនៅឆ្នាំ២០២២

ទី២) ជំនួយការអាជ្ញាកណ្តាល

  • ទី១ លោក ហែម ចិត្រា ជាប់ឈ្មោះនៅឆ្នាំ២០២៥
  • ទី២ លោក គិម ស៊ីពីសាល ជាប់ឈ្មោះនៅឆ្នាំ២០១០
  • ទី៣ លោក តេន សំរេច ជាប់ឈ្មោះនៅឆ្នាំ២០២២
  • ទី៤ លោក ផៃ វិសាល ជាប់ឈ្មោះនៅឆ្នាំ២០២២
  • ទី៥ លោក សេង ឌីណា ជាប់ឈ្មោះនៅឆ្នាំ២០២៦
  • ទី៦ កញ្ញា ហួន ផល្លី ជាប់ឈ្មោះនៅឆ្នាំ២០២៥

ទី៣) អាជ្ញាកណ្តាលបាល់ទាត់ក្នុងសាល

  • លោក ស៊ន វីហ្សែល ជាប់ឈ្មោះនៅឆ្នាំ២០២០

ក្នុងនោះដែរប្រទេសក្នុងតំបនអាស៊ាន រូមជាមួយកម្ពុជា ក៏មានមន្ត្រីតាមប្រទេសរបស់ខ្លួនជាប់​ក្នុងបញ្ជីឈ្មោះ​អាជ្ញាកណ្តាលកម្រិតអន្តរជាតិដែរ ពោលគឺសរុបមានចំនួន១៥៥ ក្នុងចំណោមប្រទេសទាំង១១៕

Share.