ក្រោយរកឃើញក្រុមជើងឯក និងកូតា ចេញពីការប្រកួតជើងឯកថ្នាក់ខេត្តរួច គណៈកម្មការ រៀបចំពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៩ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥/២៦ បានចាប់ឆ្នោតរួចរាល់នៅព្រឹកថ្ងៃទី៦ ធ្នូ ២០២៦នេះ សម្រាប់ក្រុមដែលនឹងត្រូវជួបគ្នា។

បន្ទាប់បីចាប់ឆ្នោតរួចរាល់ សម្ររាប់កម្មវិធីប្រកួត រួមមានដូចខាងក្រោម៖

ចំពោះលក្ខខណ្ឌនៃការប្រកួត វគ្គ ១៦ ក្រុម, វគ្គ ៨ ក្រុម និង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវធ្វើឡើង ២ ជើង (ក្នុងដី និងក្រៅដី) ក្រុមណាមានគ្រាប់បាល់ច្រើនជាងនឹងឡើងទៅវគ្គបន្ត។ ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រូវធ្វើឡើងមួយជើងនៅទឹកដីកណ្តាល។ ការប្រកួត គ្រោងចាប់ផ្តើមពីថ្ងៃទី២១ មករា ដល់ថ្ងៃទី២៤ ខែឧសភា ២០២៥។
រំលឹកថា ក្រុមមន្ទីរ អយក ខេត្តកំពង់ចាម ម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងពហុកីឡដ្ឋានជាតិ អូលាំពិក នារាត្រីថ្ងៃទី២១ ធ្នូ ២០២៥។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕


