វិលត្រឡប់មកវិញហើយ នៅថ្ងៃនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជាជូនដំណឹងដល់ ឯកឧត្តម លោកប្រធាន សមាគម-ក្លិបនិងសាធារណជនមេត្តាជ្រាបថា ការប្រកួតកីឡាបាល់ទះជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤។

ការប្រកួត ត្រូវបានកំណត់កាលបរិច្ឆេទប្រកួតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅទីលានកីឡាបាល់ទះក្នុងវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយប្រកួតលើវិញ្ញាសាទាំងផ្នែកបុរស និងនារី។
អាចសេចក្ដីប្រកាសលម្អិត ខាងក្រោម៖

សម្រាប់ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ កន្លងទៅ មាន៣១សមាគម-ក្លិប មកពី ២៥រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា ស្របពេលម្ចាស់ជើងឯក បានទៅលើក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោយយកឈ្នះសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៣-២ ក្នុងវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ គឺជាការប្រកួតដណ្ដើមពានកីឡាបាល់ទះដ៏ធំ ដែលកន្លងទៅត្រូវបានរៀបចំ ៣ដង រួចមកហើយ ដោយ រដូរកាលទី១ ឆ្នាំ២០២២ ម្ចាស់ជើងឯក គឺសមាគមកីឡាបាល់ទះវិសាខា B និង រដូលកាលទី២ ឆ្នាំ២០២៣ ម្ចាស់ជើងឯក គឺសមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B និងចុងក្រោយរដូវកាលទី៣ ឆ្នាំ២០២៤ ម្ចាស់ជើងឯក គឺស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៕


