ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះធ្វើរដ្ឋបាលតាមបន្ទប់ជួលស្នាក់នៅ តាមផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹង កក់ ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀនចំនួន៨នាក់ ។


តាមនគរបាលបានឱ្យដឹងថា ការត្រួតពិនិត្យបន្ទប់ជួលបានចំនួន១៣បន្ទប់ មនុស្សស្នាក់នៅធម្មតាសរុប៣០នាក់ ប្រុស១៧នាក់ ហើយក្នុងការត្រួតពិនិត្យនោះផង ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ស្រី១នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ។
ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង៨នាក់ រួមជាមួយវត្ថុតាង នាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

