ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ១៥៦ ក្បែរបុរីកីឡា សង្កាត់វាលវង់ អប់រំដល់ម្ចាស់ក្រុមហ៊ុន អាជីវកម្ម និងស្ទូចរថយន្តដែលឈប់ចតតាមចិញ្ចើមផ្លូវចេញ កាលពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ។

អាជ្ញាធរបានឱ្យដឹងថា កន្លងមកធ្លាប់បានចុះធ្វើការផ្សព្វផ្សាយ អប់រំ ដល់ម្ចាស់ក្រុមហ៊ុន អាជីវកម្ម ហាងលក់ដូរ ដែលយកចំណីផ្លូវសាធារណៈ ចតរថយន្ត ម៉ូតូ ធ្វើឱ្យបាត់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍។

ដោយនៅតែមានការយកចំណីផ្លូវ ចិញ្ចើមផ្លូវ ចត ឈប់ រថយន្ត ម៉ូតូ ដាក់តាំងរបស់របរលក់ដូរ ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ទោ ទឹម វុទ្ធី អធិការរងទទួលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់ អប់រំដល់ម្ចាស់ទីតាំងអាជីវកម្ម និងស្ទូចរថយន្តដែលចតឈប់រំលោភចិញ្ចើមផ្លូវសាធារណៈ៕
អត្ថបទ៖ តាតុងសែនជ័យ

