សៀមរាប ៖ រថយន្តដឹកលៀសចំនួន២គ្រឿង លៀសទម្ងន់ ២៨,៧៥០គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បង្ក្រាបចាប់ឃាត់កាលពីអធ្រាត្រចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិសាសស្រ្តស្រុកជីក្រែង និងសូទ្រនិគម ខេត្តសៀមរាប ។

តាមនគរបាលបានឱ្យដឹងថា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប បានបើកប្រតិបត្តិការបង្ក្រាបរថយន្តដឹកជញ្ជូនលៀសចំនួន២គ្រឿង នៅភូមិសាស្ត្រខាងលើ ។

លោកឧត្តមសេនីយ៍ត្រីសឿន សែន បញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចនគរបាលបានដកហូតវត្ថុតាងឡានសាំយ៉ុង ១២ កៅអី លៀស១៥០ការ៉ុង ស្មើ៧៥០០គីឡូក្រាម ។ និងរថយន្តមួយគ្រឿងទៀតម៉ាក Isuzu លៀស៤២៥ការ៉ុង ស្មើ ២១២៥០គីឡូក្រាម សរុបទម្ងន់២៨៧៥០គីឡូក្រាម ។ហើយនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ លៀសទាំង២៨៧៥០គីឡូក្រាម ត្រូវបាននគរបាល មន្ត្រីជំនាញ ដឹកយកទៅចាក់ព្រលែងចោលនៅក្នុងបឹងទន្លេសាបវិញ ៕

Share.