ក្រុមបាល់ទាត់បិសាចក្រហម Manchester United ក្រោមការដឹកនាំគ្រូបង្វឹកបណ្តោះអាសន្នលោក Darren Fletcher បានរងបរាជ័យក្រោមថ្វីជើង Brighton & Hove Albion ក្នុងលទ្ធផល ២-១ ក្នុងផ្ទះខ្លួនឯង Old Trafford កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៃពានរង្វាន់ FA Cup ត្រឹមជុំទី៣។



គួរដឹងថាពានរង្វាន់ FA Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៧១ បច្ចុប្បន្នមានអាយុកាល ១៥១ឆ្នាំ ហើយក្រុមដែលឈ្នះពាននេះច្រើនជាងគេគឺ ក្រុមកាំភ្លើងធំ Arsenal សរុប១៤ដង, Man United ១៣ដង ខណ: Chelsea, Liverpool និង Tottenham Hotspur ៨ដងដូចគ្នា៕
លទ្ធផលជុំទី៣ នៃពានរង្វាន់ FA Cup 2025-26៖

