ក្រុមកំពូលតារា ​ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ត្រូវ​ធ្វើ​ដំណើរ​មក​កាន់ទឹក​ដី​រង្វង់​មូល​កាំកូស៊ីធី ដើម្បី​ជួប​ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោយ​ ក្នុង​ការប្រកួត​​ប្រកួត​សប្តាហ៍​ទី​១៦ ថ្ងៃ​អាទិត្យ ទី​១៨ ខែ​មករា នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល ២០២៥-២៦ វេលា​ម៉ោង ៦​:០០នាទីល្ងាច​ ។

ការ​ប្រកួត​ដែល​អ្នក​គាំទ្រ​កំពុង​រង់​ចាំនេះ នឹង​ក្លាយ​ជា​ជំនួប​ដ៏​ធំ​គួរ​ឱ្យចាប់​អារម្មណ៍​បំផុត​​ចុង​សប្ដាហ៍នេះ សម្រាប់បាល់ទាត់​កម្ពុជា នៅ​ពេល​ក្រុមចំណាត់​ថ្នាក់​លេខ​២​ ត្រូវ​ប្រកួត​ដណ្ដើម​កៅអី​លេខ​ ១ និង​បន្ត​ក្ដី​ស្រមៃ​ក្នុង​ការ​ឈ្នះ​ជើង​ឯក​​ សម្រាប់​រដូវ​កាល​នេះ។

ក្រោយ​ស្មើ​ជាមួយ MOI កំពង់ដេវ៉ា ១-១ ភ្នំពេញ​ក្រោន នៅ​បន្ត​រក្សាតំណែង​មិន​ទាន់​ចាញ់ ឈរនៅលេខ២ លេង​បាន១៤ប្រកួត ឈ្នះ១០ប្រកួត និងស្មើ៤ មាន ៣៤ពិន្ទុក្នុងដៃ ស្របពេលព្រះខ័នរាជស្វាយរៀង ឈរ​លេខ១ លេង​បាន​ ១៥ប្រកួត ឈ្នះ១២ប្រកួត ចាញ់៣ប្រកួត មាន ៣៦ពិន្ទុ។

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Share.