ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក ទម្លាក់នីហ្សេរីយ៉ា ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២ បន្ទាប់ពីស្មើគ្នា ០-០ ស្របពេលសេណេហ្គាល ទម្លាក់អេហ្ស៊ីប ក្នុងលទ្ធផល ១-០ ពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2025។

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ម៉ារ៉ុក នឹងត្រូវជួប សេណេហ្គាល វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៥។

ពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2025 ដែលប្រទេសម៉ារ៉ុក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតបើកឆាកកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ ហើយបញ្ចប់ទៅវិញគឺនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមាន២៤ប្រទេសចូលរួម។

គួរដឹងថាពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៧ ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប ឈ្នះពាននេះច្រើនជាងសរុប៧ដង ចំណែកឯកាមេរូន ឈ្នះ៥ដង និងហ្គាណា ឈ្នះ៤ដង៕

Share.