ការប្រកួតជើងឯកយុវជនអាស៊ី ឆ្នាំ២០២៦ បានរកឃើញ៨ប្រទេសឡើងទៅវគ្គបន្តហើយ ដោយក្នុងនោះក្រុម​ជម្រើស​ជាតិ​ចិនអាយុក្រោម២៣ឆ្នាំ និងអូស្ត្រាលី អាយុក្រោម២៣ឆ្នាំ បានឡើងទៅវគ្គ៨ក្រុម ខណៈវៀតណាម អាយុក្រោម២៣ឆ្នាំ ជាក្រុមតែ​មួយគត់នៅតំបន់អាស៊ាន ​ដែល​បាន​កក់កៅអី​ឡើង​ទៅ​កាន់​វគ្គ ៨ក្រុម​ចុង​ក្រោយ នៃ​ពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 នៅប្រទេស​អារ៉ាប៊ីសាអូឌីត។

អត្ថបទពាក់ព័ន្ធ៖ U23 វៀតណាម ជាក្រុមអាស៊ានតែ១កក់កៅអីវគ្គ៨ក្រុម ពានរង្វាន់ AFC U23 Asian Cup 2026 – សារព័ត៌មានត្រយង – Troryorng Media

៨ក្រុម ឡើងវគ្គ៨ក្រុមចុងក្រោយ ៖

  • ទី១) វៀតណាម
  • ទី២) អេមីរ៉ាតអារ៉ាប់រួម
  • ទី៣) អ៊ូសបេគីស្ថាន
  • ទី៤) ជប៉ុន
  • ទី៥) ហ្ស៊កដានី
  • ទី៦) កូរ៉េខាងត្បូង
  • ទី៧) ​អូស្រ្តាលី
  • ទី៨) ចិន ។

ការប្រកួតពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 ជុំចុង​ក្រោយ មាន​១៦ក្រុម​ប្រជែង​គ្នា ចែក​ចេញ​ជា ៤ពូល (មួយពូលមាន ៤ក្រុម)​ ខណ:ការប្រកួត​​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅប្រទេស​អារ៉ាប៊ីសាអូឌីត។

រំលឹក​ថា ក្នុង​ពាន​រង្វាន់​មួយនេះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ក្រោម​ការដឹកនាំ​របស់​លោក Koji Gyotoku គ្រូបង្វឹក​ជនជាតិ​ជប៉ុន មិន​អាច​ឡើង​មក​កាន់​វគ្គ​ចែក​ពូល​នេះ​បាន​ឡើង ដោយ​៣ប្រកួតរកបាន៥ពិន្ទុ ឈរលេខ២ក្នុងពូល។ តែយ៉ាង​ណា ក៏ជា​ប្រវត្តិសាស្រ្តថ្មី សម្រាប់​កម្ពុជា ប្រកួត​មិន​ចាញ់​សោះ ៣ប្រកួត​ក្នុង​វគ្គជម្រុះក្នុងពូល ពិសេស​មិន​របូត​គ្រាប់​បាល់សោះ។

គួរបញ្ជាក់​ថា ការប្រកួត​ពានរង្វាន់ជើងឯក​យុវជន​អាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីប​អាស៊ី AFC U-23 Asian Cup បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ២០១៣ ដោយ​ជប៉ុន ជាក្រុមឈ្នះជើងឯក​ច្រើន​ជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ:​ អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕

Share.