ការប្រកួតជើងឯកយុវជនអាស៊ី ឆ្នាំ២០២៦ បានរកឃើញ៨ប្រទេសឡើងទៅវគ្គបន្តហើយ ដោយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ ក្រុមចំនួន៤ នឹងប៉ះគ្នា ដើម្បីរកក្រុមទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ៤ក្រុមទៀតនឹងប៉ះគ្នានៅថ្ងៃទី១៧ ខែមករា នៃពានរង្វាន់យុវជនអាស៊ី AFC U23 Asian Cup Saudi Arabia 2026 ដែលប្រទេសអារ៉ាប៊ីសាអូឌីត ជាម្ចាស់ផ្ទះ។
អត្ថបទពាក់ព័ន្ធ៖ U23 វៀតណាម ជាក្រុមអាស៊ានតែ១កក់កៅអីវគ្គ៨ក្រុម ពានរង្វាន់ AFC U23 Asian Cup 2026 – សារព័ត៌មានត្រយង – Troryorng Media

៨ក្រុម ឡើងវគ្គ៨ក្រុមចុងក្រោយ ៖
- ទី១) វៀតណាម
- ទី២) អេមីរ៉ាតអារ៉ាប់រួម
- ទី៣) អ៊ូសបេគីស្ថាន
- ទី៤) ជប៉ុន
- ទី៥) ហ្ស៊កដានី
- ទី៦) កូរ៉េខាងត្បូង
- ទី៧) អូស្រ្តាលី
- ទី៨) ចិន ។
កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
- ជប៉ុន ប៉ះ ហ្ស៊កដានី នៅកីឡដ្ឋាន Jeddah (King)
- វៀតណាម ប៉ះ អេមីរ៉ាតអារ៉ាប់រួម នៅកីឡដ្ឋាន Jeddah (Prince)
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥
- អ៊ូសបេគីស្ថាន ប៉ះ ចិន នៅកីឡដ្ឋាន Jeddah (King)
- កូរ៉េខាងត្បូង ប៉ះ អូស្រ្តាលី នៅកីឡដ្ឋាន Jeddah (Prince)

ការប្រកួតពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 ជុំចុងក្រោយ មាន១៦ក្រុមប្រជែងគ្នា ចែកចេញជា ៤ពូល (មួយពូលមាន ៤ក្រុម) ខណ:ការប្រកួតត្រូវចាប់ផ្ដើមពីថ្ងៃទី៦ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅប្រទេសអារ៉ាប៊ីសាអូឌីត។
សូមរំឭកថា ពានរង្វាន់មួយនេះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកជនជាតិជប៉ុន មិនអាចឡើងមកកាន់វគ្គចែកពូលនេះបានឡើង ដោយ៣ប្រកួតរកបាន៥ពិន្ទុ ឈរលេខ២ក្នុងពូល។ តែយ៉ាងណា ក៏ជាប្រវត្តិសាស្រ្តថ្មី សម្រាប់កម្ពុជា ប្រកួតមិនចាញ់សោះ ៣ប្រកួតក្នុងវគ្គជម្រុះក្នុងពូល ពិសេសមិនរបូតគ្រាប់បាល់សោះ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U-23 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ២០១៣ ដោយជប៉ុន ជាក្រុមឈ្នះជើងឯកច្រើនជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ: អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕

