កាលវិភាគប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់ ASEAN Championship ឬ HYUNDAI CUP 2026 ពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី និងក្រុមឈ្នះទីម័រខាងកើត ឬ ប្រ៊ុយណេ។ ពានរង្វាន់ HYUNDAI CUP 2026 គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី ២៤ កក្កដា ដល់ ២៦ សីហា ឆ្នាំ២០២៦ ខាងមុខនេះ។
កម្មវិធីប្រកួត៖

ព្រឹត្តិកាណ៍ប្រកួតបាល់ទាត់បុរសជើងឯកអាស៊ាន ដែលប្ដូរឈ្មោះថ្មីតាមម្ចាស់ឧបត្ថម្ភ ASEAN Hyundai Cup ឆ្នាំ២០២៦ នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ពោលគឺចំពេលដែលលីគនៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ សម្រាកតែម្ដង។
គួររំលឹកថា ពាននេះជាទូទៅច្រើនធ្វើឡើងនៅចុងឆ្នាំ អំឡុងខែវិច្ឆិកា ដល់ខែធ្នូ ខណៈពីពេលនេះទៅ លេងពាក់កណ្ដាលឆ្នាំដ់ម្បីឱ្យស្របទៅនឹងប្រតិទិន FIFA Day ជាដើមផងដែរ។
- វគ្គជម្រុះ៖ ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
- Knockout Stage (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្រៅដី និងផ្តាច់ព្រ័ត្រ)៖ ថ្ងៃទី១៥ ដល់ ២៦ ខែសីហា ឆ្នាំ២០២៦
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់ ASEAN
Championship បង្កើតឡើងដំបូងនៅឆ្នាំ១៩៩៦ ធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ថៃ
គ្រងជើងឯកបានច្រើនជាងគេ ចំនួន ៧លើក (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០,
២០២២) សិង្ហបុរី ចំនួន ៤លើក (១៩៩៨, ២០០៤, ២០០៧, ២០១២) និងវៀតណាម ចំនួន
៣លើក ២០០៨, ២០១៨, ២០២៤៕
