ក្រុមជម្រើសជាតិចិន អាយុក្រោម២៣ឆ្នាំ យកឈ្នះវៀតណាម ខណ:ជប៉ុន ឈ្នះកូរ៉េខាងត្បូង ឡើងទៅកាន់ផ្ដា់ព្រ័ត្រ នៃពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ី AFC U23 Asian Cup Saudi Arabia 2026 នៅទឹកដីនៃ ប្រទេសអារ៉ាប៊ីសាអូឌីត។

លទ្ធផលវគ្គពាក់ណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃទី២០ មករា ២០២៦
- U23 វៀតណាម ០-៣ U23 ចិន
- U23 ជប៉ុន ១-០ U23 កូរ៉េខាងត្បូង
ដូចនេះក្រុមជម្រើសជាតិចិន អាយុក្រោម២៣ឆ្នាំ នឹងជួបជាមួយក្រុមជម្រើសជាតិជប៉ុន អាយុក្រោម២៣ឆ្នាំ ដើម្បីដណ្ដើមជើងឯក ពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ី AFC U23 Asian Cup 2026 នៅថ្ងៃទី២៤ មករា ២០២៦ ស្របពេលវៀតណាម ជួបកូរ៉េខាងត្បូង ដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅថ្ងៃទី២៣ មករា ២០២៦។
រំលឹកថា ក្នុងពានរង្វាន់មួយនេះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកជនជាតិជប៉ុន មិនអាចឡើងមកកាន់វគ្គចែកពូលនេះបានឡើង ដោយ៣ប្រកួតរកបាន៥ពិន្ទុ ឈរលេខ២ក្នុងពូល។ តែយ៉ាងណា ក៏ជាប្រវត្តិសាស្រ្តថ្មី សម្រាប់កម្ពុជា ប្រកួតមិនចាញ់សោះ ៣ប្រកួតក្នុងវគ្គជម្រុះក្នុងពូល ពិសេសមិនរបូតគ្រាប់បាល់សោះ។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U-23 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ២០១៣ ដោយជប៉ុន ជាក្រុមឈ្នះជើងឯកច្រើនជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ: អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕

